-2%

Bird Nest – សំបុកត្រចៀកកាំមិនទាន់សំអាត


Bird Nest – សំបុកត្រចៀកកាំមិនទាន់សំអាត

$570.00 $580.00

Compare

សារះប្រយោជន៏ទឹកមាត់ត្រចៀកកាំ

 

1-​ត្រចៀកកាំជួយសុខភាពសម្រាប់កុមារ

ម្តាយឪពុកគ្រប់រូបតែងតែចង់ឃើញកូនមានសុខភាពល្អ រាងកាយមាំមួន ឆ្លាតវៃ និង រូបរាងស្អាត សាច់ឈាមភ្លឺថ្លា ។ ក្នុងនោះវាពិតជាពិសេសណាស់សម្រាប់កុមារព្រោះកុមារតែងតែងាយនិងឆាប់ទទួលរងនូវការវាយលុកពីជំងឺផ្សេងៗ ។ សំបុកត្រចៀកកាំអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និង បង្កើនភាពធន់ទ្រាំទៅនឹងកត្តាបរិស្ថានខាងក្រៅ ។

អ្នកជំនាញផ្នែកអាហារបំប៉នយល់ស្របថាសំបុកត្រចៀកកាំគឺជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់កុមារដែលមានកង្វះអាហារូបត្ថម្ភ ។ នៅក្នុងសំបុកត្រចៀកកាំមានប្រយោជន៍សម្រាប់ដំណើរការស្ថេរភាពប្រសាទ និង បង្កើនការចងចាំចំពោះកុមារ ។

តាមទស្សនៈជីវសាស្រ្តសំបុកត្រចៀកកាំមានផ្ទុកប្រូតេអ៊ីន 50% នៃទម្ងន់ក្នុងនោះមានអាស៊ីតអាមីណូសំខាន់ៗ និង ធាតុរ៉ែដែលអាចជំរុញប្រព័ន្ធរំលាយអាហាររបស់កុមារឱ្យមានសុខភាពល្អ ។
នៅពេលបានប្រើជាញឹកញាប់នៅស៊ុបសំបុកត្រចៀកកាំគឺជួយការពារការផ្តាសាយ និង ជូយសួតនិងតម្រងនោម​ ។

2-​ត្រចៀកកាំជួយសុខភាពសម្រាប់មនុស្សចាស់

នៅពេលមនុស្សយើងមានវ័យកាន់តែចំណាស់ភាពចុះខ្សោយនៃប្រព័ន្ធភាពសុំាំនៃរាងកាយក៏កាន់តែចុះខ្សោយដែរ ។ មិនតែប៉ុណ្ណោះវាបានធ្វើឲ្យប្រពន្ធប្រសាទ និង ផ្នែកផ្សេងៗនៃរាងកាយថយចុះព្រមគ្នាធ្វើឲ្យកម្លាំងកាយ និង ស្មារតីរបស់គាត់ ខ្សោយទៅៗរហូតដល់បាត់បង់ស្មារតី ឬ អាចនិយាយបានថា វង្វេង ។

ដោយឡែកមិនថាតែមនុស្សចាស់ទេទោះបីជាមនុស្សទូទៅដែលមានវ័យកណ្តាលក៏ដោយក៏អាចប្រឈមខ្លាំងដែរ ប្រសិនបើគាត់មិនមានការថែរក្សារសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ហើយព្យាយាមគិតច្រើន , ទទួលរងនៅសម្ពាធ និង បញ្ហាជាច្រើនក្នុងពេលតែមួយនោះ​ ។

ដូច្នេះយកល្អគួរតែយកពេលវេលាគិតទៅលើសុខភាពរបស់ខ្លួនឲ្យបានច្រើន ដើម្បីជៀសវាងធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងដំណាក់កាលនេះ ។ ក្នុងអត្ថបទនេះគឺចង់ផ្តោតសំខាន់ទៅលើមនុស្សចាស់ព្រោះមនុស្សចាស់គាត់ងាយមានហានិភ័យជាងមនុស្សទូទៅ ។ មនុស្សចាស់ភាគច្រើនគាត់់តែងតែបាត់បង់ការចងចាំជាងក្មេងដោយរាងកាយរបស់គាត់ត្រូវបានចុះខ្សោយ ដើម្បីជួយបំពេញនូវអ្វីដែលគាត់បានបាត់បង់ទៅយកល្អគាត់គួរតែញុំាទឹកត្រចៀកកាំ ។

ដោយយោងទៅតាមការស្រាវជ្រោវបានរកឃើញថាការញុំាទឹកត្រចៀកកាំគឺពិតជាបានជួយដល់សុខភាពមនុស្សចាស់បានយ៉ាងច្រើន ព្រោះវាសំបូរទៅដោយសារធាតុរ៉ែយ៉ាងច្រើនហើយអ្វីដែលពិសេសនោះគឺ មានសារធាតុរ៉ែ និង ប្រូតេអ៊ីនខ្ពស់មានដូចជា ៖
—> កូឡាជែន ជួយរក្សាភាពយុវវ័យតាមរយៈការថែរក្សាស្បែក សក់ និង ក្រចក មានសុខភាពល្អ និង ព្យាបាលការឈឺចាប់, ហើម រឹងនៅជុំវិញសន្លាក់ ដៃ ជើង និង ផ្នែក ផ្សេងៗទៀតនៅក្នុងរាងកាយ នៅពេលយើងចាស់ផងដែរ ។
—> ជាតិដែក ជួយបង្កើនកម្លាំង និង ថាមពល វាបានក៏ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំដោយធ្វើឱ្យវារឹងមាំគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ហើយនៅពេលចាស់ទៅជាទូទៅតែងតែមានជំងឺគេងមិនលក់ វាក៏បានជួយព្យាបាលជំងឺគេងមិនលក់ផងដែរ ។
—> អំបិល ជួយដល់ការបង្កើនថាមពលនៃរាងកាយ និង បង្កើនមុខងារខួរក្បាល ហើយ រក្សាដង់ស៊ីតេឆ្អឹង រឹងមាំ ។

3-ពេលវេលា និង របៀបញុំាទឹកត្រចៀកកាំដ៏មានប្រសិទ្ធភាពបំផុត

កន្លងមកអតិថិជនតែងតែមានចម្ងល់ទាក់ទងទៅនឹងការទទួលទានទឹកត្រចៀកកាំក្នុងពេលនេះ ត្រចៀកកាំខ្មែរ ក៏សូមបង្ហាញប្រាប់ទៅអតិថិជនដែលទាក់ទងទៅចម្ងល់មួយនេះជូនអតិថិជនទាំងអស់ឲ្យដឹង ។

នៅក្នុងការបរិភោគសំបុកទឹកមាត់ត្រចៀកកាំនេះ បើសិនជាអតិថិជនគាត់បានដឹងបានច្បាស់គាត់ប្រាកដជាបរិភោគដោយទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ។

ដោយយោងតាមការស្រាវជ្រាវតាមរយះវេបសាយមួយចំនួន និង ដកស្រង់ចេញពីឯកសារផ្សេងៗបានលើកឡើងថា ពេលវេលាដែលល្អបំផុតសម្រាប់សុខភាពនោះគឺពេលព្រឹកនៅពេលពោះទទេ និង ពេលរៀបចូលគេង ។

ចំពោះការទទួលទានទឹកត្រចៀកកាំ គួរតែពិសារតិចតែច្រើនដង ដែលមានបរិមាណ ស្ងួត ៣-៥ ក្រាម ( បរិមាណស្ងួតមុនពេលយកទៅចម្អិន ) ឬ ក្រោយការចម្អិន ២០-៣០ ក្រាម ( បរិមាណដែលចម្អិនហើយ ) ។ ការបរិភោគទឹកត្រចៀកកាំគឺមិនមានការកំណត់នោះទេ អាចញុំាបានទៅចំណងចំណូលចិត្ត ហើយអ្វីដែលបានលើកឡើងនៅខាងលើវាជាការកំណត់ជាស្តង់ដាររួម នៃការប្រើប្រាស់ទឹកត្រចៀកកាំ ។

4-គុណប្រយោជន៍

. បង្កើនថាមពល និង ប៉ូវកម្លាំង
. ជួយសួត និង ព្យាបាលជំងឺហឺត
. ប៉ូវក្រលៀន និង បំបាត់ការនោមញឹក
. បំបាត់អាការៈក្អួតនិងបំបាត់ក្អក
. ធ្វើឲ្យបេះដូងមានសុខភាពល្អ
. ជួយទប់ស្កាតការរាលដាលជំងឺថ្លើម
. ជួសជុល និង បង្កើតកោសិកាថ្មី
. ការពារ និង កាត់បន្ថយជំងឺមហារីក
. ជួយម្តាយ និង ទារកឲ្យមានសុខភាពល្អ

5-ជួយសួត និង ព្យាបាលជំងឺហឺត

នៅក្នុងសំបុកទឹកមាត់ត្រចៀកកាំសំបូរទៅដោយប្រូតេអ៊ីនជាច្រើនប្រភេទ រួមជាមួសារធាតុរ៉ែជាច្រើនផងដែរ ។ ជាស្តែងដូចជាកន្លងមកខាងត្រចៀកកាំខ្មែរបានលើកឡើងរួចមកហើយថាវាមានមានប្រយោជន៍រហូត 10 មុខ តែឥឡូវនេះយើងសូមលើកយកចំណុចមួយដែលនិយាយផ្តោតទៅលើគុណប្រយោជន៍ក្នុងការ ជួយសួត និង ព្យាបាលជំងឺហឺត ។

តើអ្វីដែលបញ្ចាក់ថាសំបុកទឹកមាត់ត្រចៀកកាំជួយសួត និង ព្យាបាលជំងឺហឺត?

តាមទស្សនៈជីវសាស្រ្តសំបុកត្រចៀកកាំមានផ្ទុកប្រូតេអ៊ីនអាស៊ីដអាមីណូនិងសារធាតុរ៉ែដែលចាំបាច់ក្នុងសំបុកទឹកមាត់ត្រចៀកកាំក្នុងការជួយសួត ឲ្យមានសុខភាពល្អ ។

ម្យ៉ាងទៀតធាតុដែលសំខាន់បំផុតក្នុងការជួយសួតនិងព្យាបាលជំងឺហឺតគឺ Antioxidants ព្រោះនៅក្នុងសំបុកទឹកមាត់ត្រចៀកកាំសំបូរទៅដោយសារធាតុនេះ សារធាតុនេះបានធ្វើឱ្យប្រសើរឡើងនូវមុខងារនៃសួត សំបុករបស់ត្រចៀកកាំជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់រាងកាយនិងបង្កើនភាពធន់នឹងកត្តាបរិស្ថានខាងក្រៅ។

តាមរយះ Traditional China Medicine ( TCM ) ក៏បានបញ្ជាក់ដែរថាការប្រើប្រាស់ជាប្រចាំនៃសំបុកត្រចៀកកាំជួយការពារជំងឺផ្តាសាយ ។

សរុបមកយើងឃើញថាសមាសធាតុដែលចូលរួមសំខាន់ក្នុងការព្យាបាលជំងឺហឺតគឺ Antioxidants , ជាតិដែក និង ប្រូតេអ៊ីនអាស៊ីដអាមីណូ ដែលមាននៅក្នុងសំបុកទឹកមាត់ត្រចៀកកាំវាពិតជាបានធ្វើឲ្យយើងមានភាពជឿជាក់ខ្ពស់ថាសំបុកត្រចៀកកាំពិតជាមានប្រសិទ្ធខ្ពស់ក្នុងការជួយសួត និង ព្យាបាលជំងឺហឺតប្រាកដមែន។

6-​ប្រយោជន៍ក្នុងការបង្កើនថាមពលនិងប៉ូវកម្លាំង

ដោយយោងទៅតាមការសិក្សាតាមរយះឯកសារយោងមួយរបស់វិទ្យាស្ថានជាតិវេជ្ជសាស្ត្ររបស់ប្រទេសចិន Traditional Medicine of China (TMC) មួយ បានឲ្យយើងដឹងថាគុណប្រយោជន៍នៃការបរិភោគសំបុកទឹកមាត់ត្រចៀកកាំជាពិសេសនៅពេលដែលយើងមានអារម្មណ៍ថាហេវហត់ អស់កម្លាំង វាជួយធ្វើឲ្យយើងមានកម្លាំងឡើងវិញ ។

តើហេតុអ្វីបានជាវាជួយឲ្យយើងមានកម្លាំងឡើងវិញ?
ជាការពិតដោយយោងទៅតាមឯកសារស្រាវជ្រាវកន្លងមកបាននិយាយថានៅក្នុងសំបុកទឹកមាត់ត្រចៀកកាំមានផ្ទុកសារធាតុសំខាន់ៗដែលជួយឲ្យយើងមានថាមពល។

ក្នុងនោះមាន ជាតិដែក  វាជួយបំប្លែងប្រូតេអ៊ីន និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអេម៉ូក្លូប៊ីន និង កោសិកាឈាមក្រហម ។ សំបុកទឹកមាត់ត្រចៀកកាំសំបូរទៅដោយប្រូតេអ៊ីនជាច្រើនមុខទៀតដែលចូលរួមក្នុងការបង្កើនថាមពលសម្រាប់រាងកាយរបស់មនុស្ស។

បើយើងក្រឡេកទៅមើលសត្វត្រចៀកកាំផ្ទាល់យើងឃើញថាសត្វត្រចៀកកាំពិតជាមានសម្ថភាពខ្ពស់ , រហ័សរហួន និង មានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហានៅពេលជួបឧបសគ្គ នេះគ្រាន់តែជាហេតុផលមួយដែលយើងអាចសង្កេតបានពីសត្វត្រចៀកកាំ។

សរុបមកយើងឃើញថាជាតិដែក និង ប្រូតេអ៊ីនដែលមាននៅក្នុងសំបុកទឹកមាត់ត្រចៀកកាំវាពិតជាមានប្រយោជន៍ណាស់សម្រាប់រាងកាយ។

Based on 0 reviews

0.0 overall
0
0
0
0
0

Be the first to review “Bird Nest – សំបុកត្រចៀកកាំមិនទាន់សំអាត”

There are no reviews yet.