Neo-Codion 20mg – 20Tabs/Box
ថ្នាំបំបាត់ក្អក
អ្នកផលិត: KVH
ទម្ងន់0.020 kg
រូបភាពឱសថ: ជាឱសថគ្រាប់ សម្រាប់លេប។
1ប្រអប់មាន 2បន្ទះ ក្នុង 1បន្ទះមាន10គ្រាប់
សមាសធាតុផ្សំ: ក្នុង1គ្រាប់មាន
– Codeine camphosulfonate…..25mg
– Sulfogaiacol……………………….100mg
– Soft extract of Grindelia……….20mg
គុណភាពព្យាបាល: ឱសថនេះមានផ្ទុកសមាសធាតុបំបាត់ក្អក។ ឱសថនេះសម្រាប់បំបាត់ក្អកស្ងួត និងក្អករលាកបំពង់កចំពោះមនុស្សពេញវ័យ។
កម្រិតនិងរបៀបប្រើ:
– មនុស្សពេញវ័យ: ពិសារម្តង1គ្រាប់ ប្រសិនបើចាំបាច់ត្រូវពិសារម្តងទៀត 6ម៉ោងក្រោយ តែហាមប្រើលើស 4ដងក្នុង1ថ្ងៃ
– មនុស្សចាស់ជរា ឬករណីខ្សោយថ្លើម: បន្ថយកម្រិតប្រើមកពាក់កណ្តាលនៃកម្រិតប្រើចំពោះមនុស្សពេញវ័យត្រូវប្រើតាមមាត់។ លេបជាមួយទឹកបន្តិច។
ត្រូវប្រើក្នុងរយៈពេលខ្លី
ការហាមប្រើ:
– អ្នកមានប្រវត្តិអាល្លែកហ្សុីទៅនឹងសមាសធាតុផ្សំណាមួយនៃឱសថ
– ចំពោះអ្នកក្អកហឺតក្នុងករណីខ្សោយផ្លូវដង្ហើម
– ស្រ្តីបំបៅដោះកូន
– ជាទូទៅឱសថនេះហាមប្រើរួមផ្សំជាមួយជាតិអាល់កុល
ការប្រុងប្រយ័ត្ន: ហាមប្រើឱសថនេះក្នុងករណីក្អកមានស្លេស្ម។
ផលរំខាន: ដូចឱសថដទៃទៀតដែរ ចំពោះបុគ្គលមួយចំនួន ឱសថនេះបណ្តាលឲ្យមានផលរំខាន តិចឬច្រើនដូចជា: ទល់លាមក, ងងុយគេង, វិលមុខ, ចង្អោរ, ក្អួត ហើយជាករណីកម្រ រំខានផ្លូវដង្ហើម ប្រតិកម្មលើស្បែក។
ប្រភពពីបរិយាយប័ណ្ណឱសថ នេអូ-កូឌីយ៉ុង
There are no reviews yet.